ការរ៉ាំងរដូវមានលក្ខណៈបែបណា?
ជាធម្មតា ការរ៉ាំងរដូវត្រូវបានបញ្ជាក់ថាពិតប្រាកដមែននោះ នៅពេលដែលស្ត្រីមិនមករដូវរយៈពេល ១២ខែពេញ។ ដើម្បីកំណត់ថា អ្នកកំពុងតែរ៉ាំងរដូវឬអត់នោះ គ្រូពេទ្យនឹងសួររកមើលអាការៈរបស់វាដែលមានដូចជា ការក្តៅពេញខ្លួន រដូវមកមិនទៀងទាត់ ពិបាកគេង និងស្ងួតទ្វារមាស។ ប៉ុន្តែអាការៈទាំងនេះមិនទាន់គ្រប់គ្រាន់នឹងកំណត់ថាស្ត្រីម្នាក់ឈានដល់ការរ៉ាំងរដូវនៅឡើយទេ។
ស្ត្រីដែលចូលខ្លួនក្នុងវ័យរ៉ាំងរដូវអាចនឹងមានអាការៈក្តៅពេញខ្លួន អារម្មណ៍ប្រែប្រួល ស្ងួតទ្វារមាស និងចំណង់ផ្លូវភេទថយចុះ។ សម្រាប់ស្ត្រីខ្លះ ដែលឆាប់រ៉ាំងរដូវពេក អាការៈទាំងអស់ខាងលើអាចនឹងមានលក្ខណៈធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ពួកគេទំនងជាប្រឈមខ្ពស់នឹងបញ្ហាសុខភាពជាច្រើនដូចជា ជំងឺបេះដូង និងពុកឆ្អឹងជាដើម។
ស្ត្រីដែលចង់មានកូន និងឆាប់រ៉ាំងរដូវទៀតនោះ ប្រហែលជាពិបាកចិត្តខ្លាំងណាស់ហើយអំពីរឿងនេះ។ បើសិនជាអ្នកចង់ក្លាយជាឪពុកម្តាយគេ ចូរពិភាក្សាជាមួយគ្រូពេទ្យអំពីជម្រើសអ្វីមួយផ្សេងដូចជា ការសុំមេជីវិត ឬយកកូនគេមកចិញ្ចឹមវិញទៅ៕

